វិធានទី៥ ផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក

ដើម្បីឲ្យអ្នកក្លាយ ជាអ្នកចំបាំង ការពារហ្វេសប៊ុកអ្នក នឹង​ស្វែងយល់ពីវិធានទី៥ ដើម្បី រក្សាសន្តិសុខ គណនីរបស់អ្នក។   នេះគឺជា ចំណុចមួយចំនួនដែលអ្នកអាចធ្វើ ដើម្បីរក្សាគណនីរបស់អ្នកឱ្យមានកម្រងព័ត៌មាន ពាណិជ្ជកម្ម៖   ស្វែងយល់អំពីពាណិជ្ជកម្ម ព័ត៌មានអំពីកម្រងព័ត៌មានផ្ទាល់ខ្លួន ចំណូលចិត្ត​ផ្សាយ​ពាណិជ្ជកម្មរបស់អ្នកនៅលើហ្វេសប៊ុក សកម្មភាពអ្នកលើបណ្ដាញសង្គម

វិធានទី៤ ការកំណត់ទិន្នន័យលើហ្វេសប៊ុក

ដើម្បីឲ្យអ្នកក្លាយ ជាអ្នកចំបាំង ការពារហ្វេសប៊ុកអ្នក នឹង​ស្វែងយល់ពី វិធានទី៤ ដើម្បី រក្សាទិន្នន័យ គណនីរបស់អ្នក។   នេះគឺជា ចំណុចមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីរក្សាគណនីរបស់អ្នកឱ្យមានឯកជនភាពទិន្នន័យអ្នក៖   ពិនិត្យកម្មវិធីទី៣ដែលចូលប្រើប្រាស់គណនីអ្នក តើអ្នកបាន​ប្រើប្រាស់គណនីចុះឈ្មោះវេបសាយណាខ្លះ ព័ត៌មានអ្នកបានផ្ដល់ព័ត៌មានទៅវេបសាយណាខ្លះ

វិធានទី៣ អាចស្វែងរកអ្នកលើហ្វេសប៊ុកដោយរបៀបណា

ដើម្បីឲ្យក្លាយជា អ្នកចំបាំងការពារហ្វេសប៊ុក អ្នកត្រូវស្វែងយល់ពី វិធានទី៣ ដើម្បី រក្សាសុវត្ថិភាព គណនីរបស់អ្នក។   នេះគឺជា ចំណុចមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បី រក្សាគណនីរបស់អ្នកឱ្យ មានសុវត្ថិភាព៖   ពិនិត្យសំណើរជាមិត្តភក្តិ តើ​អ្នក​ណា​អាច​ផ្ញើ​សំណើ​ជា​មិត្តភក្ដិ​ទៅ​អ្នក​​បាន? ជ្រើសរើសអ្នកដែលអាចរកមើលអ្នកតាមលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។ អាចកំណត់កុំឲ្យអ្នកណារកអ្នកឃើញនៅលើហ្វេសប៊ុក បិទ/បើក ការអនុញ្ញាតម៉ាស៊ីនស្វែករក អាចរកអ្នកឃើញ

វិធានទី២ វិធីរក្សាគណនីរបស់អ្នកឱ្យមានសុវត្តិភាព

ដើម្បីឲ្យក្លាយជា អ្នកចំបាំងការពារហ្វេសប៊ុក អ្នកត្រូវស្វែងយល់ពី វិធានទី២ អំពីការរក្សាសន្តិសុខលើគណនីហ្វេសប៊ុក។   នេះគឺជាចំណុចមួយចំនួនដែលអ្នកអាចធ្វើដើម្បីរក្សាគណនីរបស់អ្នកឱ្យមានសុវត្ថិភាព៖   ការពារពាក្យសម្ងាត់របស់អ្នក កុំចែករំលែកព័ត៌មានចូលប្រើរបស់អ្នក ត្រូវចាកចេញពីគណនីហ្វេសប៊ុកនៅពេលអ្នកប្រើប្រាស់កុំព្យូទ័រ ដែលអ្នកចែករំលែកជាមួយមនុស្សផ្សេងទៀត កុំទទួលសំណើជាមិត្តភក្តិពីមនុស្សដែលអ្នកមិនស្គាល់ ប្រយ័ត្នចំពោះកម្មវិធីបោកប្រាស់ ឬវាយប្រហារនានា កុំចុចលើតំណរភ្ជាប់ដែលគួរឱ្យសង្ស័យ ទោះបីជាវាហាក់ដូចជាមកពីមិត្តភក្តិ ឬក្រុមហ៊ុនដែលអ្នកស្គាល់ក៏ដោយ ប្រើប្រាស់ជម្រើសសុវត្ថិភាពបន្ថែមរបស់ហ្វេសប៊ុក

វិធានទី១ អ្នកដែលអាចមើលឃើញអ្វី ដែលអ្នកចែករំលែក

ដើម្បីឲ្យក្លាយជា អ្នកចំបាំងការពារហ្វេសប៊ុក អ្នកត្រូវស្វែងយល់ពី វិធានទី១ អំពីការរក្សាឯកជនភាពលើហ្វេសប៊ុកពេញលេញ ។   នេះគឺជាចំណុចមួយចំនួន ដែលអ្នកអាចធ្វើដើម្បីរក្សាគណនីរបស់អ្នកឱ្យមានឯកជនភាពពេញលេញ៖   ការកំណត់​ឯកជនភាព និងការពិនិត្យមើលឯកជនភាព ព័ត៌មានពីកម្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកណាខ្លះអាចមើលឃើញអ្វីដែលអ្នកបង្ហោះ បន្ទាត់ពេលវេលា (Timeline) របស់អ្នក