វិធាន​សុវត្ថិភាព​សំខាន់ៗ​លើ Telegram ដែល​អ្នក​ត្រូវ​ដឹង

តើ​បារម្ភ​ខ្លាច​គណនី Telegram របស់​អ្នក​ត្រូវ​បាន​គេ​លួច​មែន​ទេ? ខ្លាច​មាន​ការ​បែកធ្លាយ​ទិន្នន័យ​សម្ងាត់​មែន​ទេ? តស់! មក​រៀន​ពី​វិធី​ការពារ។

Telegram គឺ​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​ដែល​ផ្តល់​នូវ​មុខងារ​សុវត្ថិភាព​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ រួម​ទាំង​ការ​ធ្វើ​កូដនីយកម្ម​សងខាង មុខងារ​លុប​សារ​ដោយ​ស្វ័យប្រវត្តិ និង​មុខងារ​ជជែក​សម្ងាត់​ផង​ដែរ។

នៅ​ពេល​ដែល​មនុស្ស​កាន់តែ​ច្រើន​ងាក​ទៅ​រក​កម្មវិធី​ផ្ញើ​សារ Telegram សម្រាប់​តម្រូវការ​ទំនាក់ទំនង​របស់​ពួកគេ វា​ពិត​ជា​មាន​សារសំខាន់​នៃ​ការ​រក្សា​គណនី Telegram របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​នៅ​ក្នុង​អត្ថបទ​នេះ។

យើង​នឹង​ចែករំលែក​ពី​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ដែល Telegram ផ្ដល់​ជូន និង​ចែករំលែក​គន្លឹះ​សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ដោយ​សុវត្ថិភាព​ដូច​ខាងក្រោម​ដោយ​ប្រើប្រាស់​ទូរសព្ទ Android។
១- ការ​បង្កើត username
២- ការ​លាក់​លេខ​ទូរសព្ទ
៣- កំណត់​ការ​ហៅ​ចូល
៤- ពិនិត្យ Group & Channel Permission
៥- ពិនិត្យ Active Session
៦- ចាក់​សោ​កម្មវិធី (Lock App)
៧- បើក​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (Two-step verification)
៨- កំណត់​ឱ្យ​លុប​គណនី ប្រសិនបើ​អ្នក​មិន​អាច​ចូល​ប្រើ​បាន