ប្រហែលជាអ្នកបានដឹងហើយថា ការផ្ញើសារនៅលើ Messenger របស់ហ្វេសប៊ុកមាន២ប្រភេទ គឺប្រភេទធម្មតា និងប្រភេទបែបឯកជន។
មុខងារផ្ញើសារសម្ងាត់របស់ហ្វេសប៊ុកអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកគ្នាទៅវិញទៅមកក្នុងការជជែកជាលក្ខណៈឯកជន និងបិទជិតមិនឲ្យមានការជ្រែតចូលពីជនទី៣។
ការសន្ទនាសម្ងាត់អាចឱ្យមិត្តភក្តិពីរនាក់និយាយជាមួយគ្នានៅក្នុងចន្លោះដែលបានធ្វើកូដនីយកម្មសងខាង(end-to-end encryption) ដែលគ្មាននរណាម្នាក់អាចចូលមើល រួមទាំងហ្វេសប៊ុកផងដែរ។ មុខងារផ្ញើសារសម្ងាត់នេះអ្នកផ្ញើសារជាអក្សរ ជាសម្លេង ហើយថែមទាំងអាចកំណត់ពេលវេលាឲ្យសារដែលអ្នកផ្ញើរទៅនោះរលុបបាត់ផងដែរ។



