អ្នក​ណាខ្លះ​មាន​កូនតូច អាចសាកមុខងារ មិត្តភក្តិ (Friending) សម្រាប់កម្មវិធីផ្ញើសារកុមារនេះ​បាន

មុខងារ មិត្តភក្តិ (Friending) សម្រាប់កម្មវិធីផ្ញើសារកុមារ ជាមុខងារមួយអាចឲ្យអ្នកជ្រើសរើស÷
១. កូនរបស់អ្នកអាចមានសិទ្ធិ បន្ថែម ឬដកចេញ មិត្តភក្តិរបស់គេ ក្នុងបញ្ជីទំនាក់ទំនង។ អ្នកនៅតែអាចទទួលដឹងពីរឿងនេះនូវដំណើរការរបស់កូនៗរបស់អ្នក។
២. កាបន្ថែម ឬដកចេញ មិត្តភក្តិរបស់គេ ក្នុងបញ្ជីទំនាក់ទំនងគឺមានតែអ្នកដែលជាអាណាព្យាបាលប៉ុណ្ណោះដែលមានសិទ្ធិ។
យ៉ាងណាមិញ សម្រាប់អាណាព្យាបាលណាដែលមិនសូវមានពេលតាមដានកូនៗដិតដល់គួរតែជ្រើសរើសជម្រើសទី២ ព្រោះកូនៗអ្នកគ្មានសិទ្ធិ ទទួល ឬបន្ថែមមិត្តភក្តិឡើយ ដោយសារទាំងនោះគឺអ្នកជាអ្នកគ្រប់គ្រង។