សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តការ iOS ថ្ងៃនេះជំរំឌីជីថលសុំណែនាំនូវមុខងារមួយទៀតនៅក្នុងទូរស័ព្ទiPhone។ អ្នកទាំងអស់គ្នា ធ្លាប់ឆ្ងល់ទេថាចាក់សោរទូរស័ព្ទហើយ នៅតែគេអាចអានសារ ឆ្លើយតបសារ បិទឬបើកអុីនធឺណិតទូរស័ព្ទ ឬចូលទៅកាន់កន្លែងគ្រប់គ្រងការកំណត់ (Control Center) បានទៀត? យើងអាចប្ដូរការកំណត់មួយនេះបាន ហើយហ្វេនទាំងអស់គួរតែបិទដើម្បីសុវត្ថិភាពទូរស័ព្ទ និងទិន្នន័យរបស់យើង។ អ្នកទាំងអស់គ្នាអាចមើលតាមរូបភាពខាងក្រោមបាន ងាយស្រួល មិនស្មុគស្មាញឡើយ។



