អ្វី​ទៅ​ជាកម្មវិធីផ្ញើសារសម្រាប់កុមារ(Messenger Kids) ?

ថ្ងៃនេះជំរំឌីជីថលចង់ណែនាំអ្នកទាំងអស់គ្នា ជាពិសេសឪពុកម្ដាយនូវកម្មវិធីផ្ញើសារសម្រាប់កុមារ(Messenger Kids) មួយ។

កម្មវិធីផ្ញើសារសម្រាប់កុមារ(Messenger Kids) គឺជាកម្មវិធីផ្ញើសារមួយ ដែលចេញផ្សាយដោយហ្វេសប៊ុកកាលពីខែធ្នូឆ្នាំ ២០១៧។ កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ក្មេងៗ ដែលជាជម្រើសសុវត្ថិភាពជាងការប្រើប្រាស់ហ្វេសប៊ុក ដោយកម្មវិធីនេះគឺឪពុកម្តាយជាអ្នកគ្រប់គ្រង និង​តាមដានបញ្ជីទំនាក់ទំនងរបស់កូនៗ ហើយកូន ៗអាចរីករាយជាមួយការទំនាក់ទំនងរបស់ពួកគេបាន។

កម្មវិធីផ្ញើសារសម្រាប់កុមារ(Messenger Kids) អនុញ្ញាតឲ្យអ្នកប្រើហៅទូរស័ព្ទ និងផ្ញើសារដោយឥតគិតថ្លៃ ក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារជាមួយនឹងលក្ខណៈពិសេសស្អាតៗជាច្រើនដែលរៀបចំសម្រាប់កុមារតែម្ដង។