របៀបបិទមុខងារ ទាញយកស្វ័យប្រវត្តិ (Auto download) នៅលើ Telegram

ចេះតែឆ្ងល់ថាម៉េចទូរស័ព្ទឆាប់ពេញអង្គចងចាំ( Memory) ម៉េះ? ហើយរូបភាព វីដេអូដែលគេផ្ញើមកក្នុងតេឡេក្រាម មិនបានទាំង ទាញយក(download)ផង ក៏វាចូលក្នុងទូរស័ព្ទដែរ ចឹងតើគួរធ្វើម៉េច?

ម៉ោះៗ ថ្ងៃនេះជំរំឌីជីថលនឹងប្រាប់ពីរបៀបបិទមុខងារ ទាញយកស្វ័យប្រវត្តិ (Auto download) នៅលើតេឡេក្រាម ដែលយើងបិទមិនឲ្យវាទាញយករូបភាព ឬវីដេអូ ឬឯកសារដោយស្វ័យប្រវត្តិ គឺថាទាល់តែយើងចង់បានរូបភាព ឬវីដេអូ ឬឯកសារណាមួយ យើងទាញយក( download ) ពីតេឡេក្រាមវិញ។