ការចម្លងទិន្នន័យបម្រុងទុកគឺដើម្បីការពារក្នុងករណីណាដែលទិន្នន័យដើមរបស់អ្នកមានបញ្ហា ឬខូចដោយមិនបានព្រៀងទុក។ ការដែលខូចទិន្នន័យអាចបណ្តាលមកពីការវាយប្រហារដោយ (វីរុសឬមេរោគ) ឬការលុបទិន្នន័យដោយចៃដន្យ ឬមានបញ្ហាបច្ចេកទេស។
ការចម្លងទិន្នន័យបម្រុងទុក(Back up Data) នេះគួរតែផ្ទុកនៅថាសចម្លងទិន្នន័យ(External Hard Drive), សេវាកម្ម Cloud ដែលអ្នកទុកចិត្ត។