ការ​កំណត់​ទីតាំង​ឧបករណ៍ Apple ដែល​បាត់ ឬ​ត្រូវ​គេ​លួច

គ្មាន​នរណា​ម្នាក់​ចង់​ឱ្យ​ឧបករណ៍​ដែល​ខ្លួន​ស្រឡាញ់​ត្រូវ​បាន​បាត់បង់ ឬ​ត្រូវ​បាន​គេ​លួច​នោះ​ទេ ប៉ុន្តែ​ជា​អកុសល ឧបករណ៍​ជា​ទី​ស្រឡាញ់​របស់​យើង​អាច​នឹង​បាត់បង់​គ្រប់​ពេល​នៅ​ពេល​ខ្វះ​ការ​ប្រុងប្រយ័ត្ន។

ក៏ប៉ុន្តែ មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ជា​ម្ចាស់ iPhone, iPad, MacBook, Apple Watch, AirPods ឬ​សូម្បី​តែ iPod Touch វា​អាច​ត្រូវ​បាន​តាមដាន និង​កំណត់​ទីតាំង​ដោយ​ប្រើ​មុខងារ Find My iPhone។

យើង​នឹង​ណែនាំ​អ្នក​អំពី​មូលដ្ឋានគ្រឹះ​នៃ​របៀប​ប្រើប្រាស់ Find My iPhone៖

  1. សូម​យក​ឧបករណ៍​សំខាន់​របស់​អ្នក​ដែល​អាច​ជា iPhone, iPad ឬ iPod Touch ជាដើម។
  2. នៅ​លើ​អេក្រង់​ដើម សូម​ចូល​ទៅ​កាន់ ការ​កំណត់ Settings > Apple ID > Find My ហើយ​ត្រូវ​ប្រាកដ​ថា​មុខងារ​នេះ​ត្រូវ​បាន​បើក។ ប្រសិនបើ​នេះ​ជា​លើកដំបូង អ្នក​ប្រហែល​ជា​ត្រូវ​បាន​តម្រូវ​ឱ្យ​បញ្ចូល Apple ID របស់​អ្នក។ ប្រសិនបើ​អ្នក​មិនទាន់​មាន Apple ID សូម​ជ្រើសរើស​បង្កើត Apple ID ថ្មី។
  3. នៅ​លើ​អេក្រង់​នេះ​ផង​ដែរ សូម​បើក ‘Send Last Location’។ មុខងារ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ឧបករណ៍​របស់​អ្នក​បញ្ជូន​ទីតាំង​របស់​វា នៅ​ពេល​ដែល​វា​ហៀប​នឹង​អស់​ថ្ម ដូច្នេះ​នៅ​ពេល​អ្នក​ព្យាយាម​កំណត់​ទីតាំង​ឧបករណ៍​នៅ​ពេល​ក្រោយ អ្នក​នឹង​ឃើញ​កន្លែង​ដែល​វា​ស្ថិត​នៅ​ចុងក្រោយ៕