ការប្តូរកញ្ចក់អេក្រង់ ឬអ៊ុតកញ្ចក់ទូរស័ព្ទគឺជារឿងដែលអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែចៀសមិនផុត ដូច្នេះវាពិតជាសំខាន់ក្នុងការយល់ដឹងពីអ្វីដែលអ្នកត្រូវធ្វើមុនពេលហុចទូរស័ព្ទទៅឲ្យជាង។ ខាងក្រោមនេះជារឿងដែលសំខាន់ដែលអ្នកត្រូវធ្វើដើម្បីរក្សាបាននូវសុវត្ថិភាព និងការពារជាមុនក្នុងករណីមិនល្អណាមួយកើតឡើង ព្រោះក្នុងទូរស័ព្ទយើងគឺមិនមែនមានតែសំបកឡើយ គឺមានឯកសារ ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗដែលវាលើសពីតម្លៃនៃទូរស័ព្ទ។




