ហេតុផលដែលយើងត្រូវធ្វើបច្ចុប្បន្នភាព(Update) ប្រព័ន្ធប្រតិបត្តិការ iOS

អ្នកណាប្រើប្រព័ន្ធប្រតិបត្តិការ iOS ខ្លះ? ហើយ​មាន​ដឹង​អត់​ថា​ហេតុអី​យើង​ត្រូវ ធ្វើបច្ចុប្បន្នភាព(Update) ប្រព័ន្ធប្រតិបត្តិការ?

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ថ្ងៃ​យើង​នឹង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ពីហេតុផលដែលយើងត្រូវធ្វើបច្ចុប្បន្នភាព(Update) ប្រព័ន្ធប្រតិបត្តិការ iOS ការធ្វើបច្ចុប្បន្នភាព(Update) ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ (iOS) គឺដើម្បីការពារប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់អ្នកពីមេរោគ និងការវាយប្រហារនានា ហើយក៏ដើម្បីបានប្រើប្រាស់មុខងារថ្មីៗដែលប្រព័ន្ធប្រតិបត្តិការបានដាក់ចេញផងដែរ។

ចឹងកុំភ្លេចពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពផង​ណា!