Google Play Protect គឺជាឈុតមុខងារសុវត្ថិភាពសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលរួមមានកម្មវិធីស្គែនមេរោគ ស្វែងរកទូរសព្ទ និងមុខងាររុករកដោយសុវត្ថិភាព។ វាត្រូវបានបង្កើតឡើងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ហើយដំណើរការដោយស្វ័យប្រវត្តិ។
ប្រព័ន្ធប្រតិបត្តិការ Android គឺបើកចំហ អាចបត់បែនបាន និងផ្តល់ជម្រើសឱ្យអ្នកប្រើប្រាស់។ ជាអកុសល ភាពបត់បែន និងងាយស្រួលសម្រាប់ការប្រើប្រាស់នោះ គឺកើតមានបញ្ហាសុវត្ថិភាពដែលអាចកើតមានកាន់តែច្រើន ក៏ប៉ុន្តែដំណឹងល្អគឺថា Google មានប្រព័ន្ធសុវត្ថិភាពមួយដែលមានឈ្មោះថា Play Protect ដែលជួយរក្សាសុវត្ថិភាពឱ្យ Android។
មុខងារចម្បងរបស់ Play Protect គឺស្គែនរកមេរោគ និងផ្តល់ដំណឹងឱ្យអ្នកនៅពេលរកឃើញកម្មវិធីដែលបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលចុងក្រោយដែលវាស្គែនឧបករណ៍របស់អ្នក។ វាប្រើ machine learning ដើម្បីស្គែន និងផ្ទៀងផ្ទាត់កម្មវិធីជាង ៥០ពាន់លានកម្មវិធីជារៀងរាល់ថ្ងៃ ទាំងក្នុង និងក្រៅ Play Store។
មានន័យថា កម្មវិធីស្គែនមេរោគរបស់ Play Protect ត្រួតពិនិត្យរាល់កម្មវិធីដែលចូលទៅក្នុង Google Play Store ដើម្បីធានាថាកម្មវិធីទាំងនោះស្របតាមគោលការណ៍របស់ Google។ ប្រសិនបើវារកឃើញថាកម្មវិធីទាំងនោះបំពានគោលការណ៍សុវត្ថិភាព វានឹងបដិសេធ (ឬដកចេញ) ពី Play Store។
ជាការពិតណាស់ កម្មវិធី Google Play Protect ក៏ដូចជាកម្មវិធីស្គែនមេរោគផ្សេងទៀតដែរ វាមិនល្អឥតខ្ចោះទេ។ វានៅតែអាចមានចន្លោះប្រហោង ដូច្នេះវាអាស្រ័យលើអ្នកផងដែរក្នុងការប្រើប្រាស់ភាពឆ្លាតវៃតាមដែលអ្នកអាចធ្វើបាន ដើម្បីពិនិត្យមុនដំឡើងកម្មវិធី៕
របៀបបើកមុខងារ Play Protect

