នៅលើបណ្ដាញសង្គមមានរឿងខ្លះវាពិតជារំខាន ហើយរឹតតែធុញទ្រាន់នោះក៏មានគណនីហ្វេសប៊ុកខ្លះមិនមានបំណងល្អដែរ គឺផ្ញើសារអាក្រក់ៗមកយើង ឬមានចេតនាមិនល្អ។ ជាក់ស្ដែងគណនីក្លែងក្លាយ ឬគណនីដែលតែងតែរំខានយើងតាមរយ:បង្ហោះមាតិការមិនពិត ឬផ្ញើសារមករំខានមិនបាច់ Unfriend ឬក៏ Unfollow អីទេ គឺថាប្លុក (Block) យកតែម្ដងទៅ។
ការប្លុក (Block) គណនីហ្វេសប៊ុកណាមួយគឺយើងលែងដឹងលែងលឺគ្រប់សកម្មភាពរបស់គណនីនោះ ហើយបើទោះជាគេចង់ស្វែងរកយើងលើហ្វេសប៊ុក ក៏រកលែងឃើញដែរ លុះត្រាតែគេយកគណនីផ្សេងដែលយើងមិនទាន់ប្លុកមករកគណនីយើង។
បើមានអារម្មណ៍ថាហត់នឿយ រំខាន ជាមួយនឹងគណនីណាមួយអ្នកអាចចាប់ផ្ដើមប្លុក (Block) គណនីនោះដើម្បីសេចក្តីសុខផ្លូវចិត្ត និងសុវត្ថិភាពខ្លួនឯង ។


