របៀបលុបគណនីហ្វេសប៊ុកចេញបើអ្នកគិតថាមិនចង់បន្តប្រើទៀត

គណនីហ្វេសប៊ុកមានបញ្ហា? មានសូវមានសុវត្ថិភាព? មានការរំខានច្រើន?

ហើយអ្នកក៏ចង់លុបគណនីហ្វេសប៊ុកខ្លួនឯងចោលមែនអត់? តែមិនដឹងលុបតាមណា?

ដើម្បីឲ្យកាន់តែងាយស្រួលដោយមិនបាច់ទៅរកអ្នកផ្សេងជួយ ថ្ងៃនេះជំរំឌីជីថលនឹងប្រាប់អ្នកពីរបៀប លុបគណនីហ្វេសប៊ុក នៅពេលដែលអ្នកគិតថាមិនអាចបន្តប្រើគណនីហ្វេសប៊ុកពេលបច្ចុប្បន្ននេះបានទៀត។ ការលុបគណនីហ្វេសប៊ុកអាចជួយឲ្យអ្នកមានអារម្មណ៍ល្អជាងមុនផងដែរ ព្រោះពេលលុបបាត់ហើយ គណនីនោះនឹងលែងមានជារៀងរហូត ហើយគ្រប់គ្នាក៏មិនអាចស្វែងរកគណនីដែលអ្នកបានលុបរួចហើយនោះដូចគ្នា។