គន្លឹះងាយៗក្នុងការថែរក្សា និងទុកដាក់ពាក្យសម្ងាត់ឲ្យមានសុវត្ថិភាព

ពាក្យសម្ងាត់ជារឿងសំខាន់ណាស់ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវថែរក្សាឲ្យបានល្អ។ ខាងក្រោមនេះគន្លឹះងាយៗក្នុងការថែរក្សា និងទុកដាក់ពាក្យសម្ងាត់ឲ្យមានសុវត្ថិភាព៖

- ត្រូវតែប្រើពាក្យសម្ងាត់មួយ សម្រាប់គណនីមួយ

- ដឹងតែម្នាក់ឯង ដោយមិនគួរចែករំលែកឲ្យអ្នកផ្សេងទៀតដឹងឡើយ

- ងាយចងចាំសម្រាប់អ្នក ប៉ុន្តែស្មុគស្មាញសម្រាប់អ្នកដទៃ

- រក្សានៅកន្លែងសម្ងាត់ និងគិតថាមានសុវត្ថិភាពគ្រប់គ្រាន់

- ប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាជំនួយដើម្បីបង្កើតនិងរក្សាទុកពាក្យសម្ងាត់

- ផ្លាស់ប្ដូរពាក្យសម្ងាត់បើសង្ស័យថាមានគេដឹង ឬចូលប្រើគណនីអនឡាញរបស់យើង