ពាក្យសម្ងាត់ជារឿងសំខាន់ណាស់ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវថែរក្សាឲ្យបានល្អ។ ខាងក្រោមនេះគន្លឹះងាយៗក្នុងការថែរក្សា និងទុកដាក់ពាក្យសម្ងាត់ឲ្យមានសុវត្ថិភាព៖
– ត្រូវតែប្រើពាក្យសម្ងាត់មួយ សម្រាប់គណនីមួយ
– ដឹងតែម្នាក់ឯង ដោយមិនគួរចែករំលែកឲ្យអ្នកផ្សេងទៀតដឹងឡើយ
– ងាយចងចាំសម្រាប់អ្នក ប៉ុន្តែស្មុគស្មាញសម្រាប់អ្នកដទៃ
– រក្សានៅកន្លែងសម្ងាត់ និងគិតថាមានសុវត្ថិភាពគ្រប់គ្រាន់
– ប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាជំនួយដើម្បីបង្កើតនិងរក្សាទុកពាក្យសម្ងាត់
– ផ្លាស់ប្ដូរពាក្យសម្ងាត់បើសង្ស័យថាមានគេដឹង ឬចូលប្រើគណនីអនឡាញរបស់យើង