ទម្លាប់​ទាំង ៥ ដើម្បី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល

ទម្លាប់​ទាំង ៥ ដើម្បី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល

មាន​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង ហើយ​ប្រសិនបើ​អនុវត្ត​ជាប់លាប់ អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល។ ទម្លាប់​ល្អ​ទាំង ៥ ដែល​អ្នក​គួរ​អនុវត្ត​មាន​ដូច​ខាងក្រោម៖ ១- ត្រូវ​មាន​ទម្លាប់​ប្រុងប្រយ័ត្ន​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច នៅ​ពេល​ដែល​ទទួល​បាន​អ៊ីមែល​មាន​ឯកសារ​ភ្ជាប់ ឬ​តំណភ្ជាប់។ ទោះបីជា​អ្នក​ផ្ញើ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ក៏ដោយ ត្រូវ​ពិនិត្យ​មើល​ម្ដង​ហើយ​ម្ដង​ទៀត មុន​ពេល​ចុច​លើ​ឯកសារ ឬ​តំណភ្ជាប់​ដែល​ផ្ញើ​មក។ ការ​ក្លែង​បន្លំ​ធ្វើ​ជា​មិត្តភ័ក្ដិ គឺជា​វិធីសាស្ត្រ​ដ៏​មាន​អានុភាព​ដែល​ពួក​អ្នក​ធ្វើ​កូដ​ព្យាបាទ (Hacker) ប្រើ​ដើម្បី​ចម្លង​មេរោគ​ទៅ​ក្នុង​ឧបករណ៍​របស់​អ្នក។ ៣០% នៃ​សារ​បន្លំ ត្រូវ​បាន​បើក​ដោយ​អ្នក​ទទួល​ដែល​ជន​ទុច្ចរិត​បាន​ដៅ ហើយ ១២% នៃ​អ្នក​ប្រើប្រាស់​ទាំងនោះ​ចុច​លើ​ឯកសារ​ភ្ជាប់ ឬ​តំណភ្ជាប់​ដែល​មាន​ផ្ទុក​កូដ​ព្យាបាទ។ ២- បញ្ជាក់​អត្តសញ្ញាណ​អ្នក​ស្នើសុំ​ព័ត៌មាន​ឯកជន​របស់​អ្នក ទន្ទេញ​ពាក្យ​ថា «កុំ​ជឿ​អ្នក​ណា​ទាំងអស់» នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ពិភព​ឌីជីថល។ បញ្ជាក់​អត្តសញ្ញាណ​អ្នក​ស្នើសុំ​ព័ត៌មាន​ឯកជន​របស់​អ្នក។ ទោះបី​គេ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ក៏ដោយ សូម​បញ្ជាក់​អត្តសញ្ញាណ​របស់​គេ​ឱ្យ​បាន​ច្បាស់លាស់​សិន មុន​ផ្តល់​ឱ្យ​គេ​នូវ​ព័ត៌មាន​ឯកជន​របស់​អ្នក។ ៣- ការពារ​ពាក្យ​សម្ងាត់​របស់​អ្នក​ឱ្យ​បាន​ល្អ កុំ​ប្រាប់​ពាក្យ​សម្ងាត់​របស់​អ្នក​ទៅ​អ្នក​ដទៃ ហើយ​ប្រើ​ពាក្យ​សម្ងាត់​វែង រឹងមាំ​ល្អ និង​បើក​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​កត្តា។ ពាក្យ​សម្ងាត់​សុវត្ថិភាព គឺជា​គន្លឹះ​ក្នុង​ការ​រក្សា​គណនី ទិន្នន័យ និង​ព័ត៌មាន​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព។ ប្រសិនបើ​អ៊ីនធឺណិត​ជា​ទ្វារ ហើយ​ពាក្យ​សម្ងាត់​របស់​អ្នក គឺជា​កូនសោ នោះ​អ្នក​នឹង​មិន​ទុក​ឱ្យ​ទ្វារ​របស់​អ្នក​ចោល​ដោយ​មិន​ចាក់​សោ​នោះ​ទេ។ ដូច្នេះ​កុំ​ទុក​គណនី ឬ​ទិន្នន័យ​របស់​អ្នក​ចោល​ដោយ​មិន​បាន​ការពារ​ត្រឹមត្រូវ។ ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព គួរតែ​មាន​ធាតុផ្សំ​ដូច​ខាងក្រោម៖ ៤- ការពារ​ឧបករណ៍​របស់​អ្នក… Continue reading ទម្លាប់​ទាំង ៥ ដើម្បី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល