ប្រើហ្វេសប៊ុកយូរទៅចេះតែមានអារម្មណ៍ថាគ្មានសុវត្ថិភាព ចេះតែខ្លាចគេលួចគណនីយកទៅបាត់ ចឹងតើគួរធ្វើម៉េចល្អ?
តោះ!ឈប់បារម្ភហើយដេកពិបាកចិត្តទៀតទៅ ព្រោះនៅថ្ងៃទី ១៣ ដល់ ១៩ ធ្នូ២០២១នេះ ជំរំឌីជីថលបានរៀបចំយុទ្ធនាការមួយដែលមានឈ្មោះថា“ខ្ញុំជាអ្នកចម្បាំងការពារហ្វេសប៊ុក” ដែលនឹងលើកបង្ហាញ និងដោះស្រាយអំពីសុវត្ថិភាពហ្វេសប៊ុករបស់អ្នក។